ដំណឹងសំខាន់:
ការបញ្ជាទិញអនឡាញមិនទាន់ដំណើរការទេ

ប្រសិនបើមានចម្ងល់ ឬចង់បញ្ជាទិញ,
សូមទាក់ទងយើងតាមរយៈ ៖

គោលការណ៍​ទូទាត់ ការបង្វិលសងប្រាក់ និងការផ្លាស់ប្តូរទំនិញ


ការទូទាត់

វិធីសាស្រ្តទូទាត់ដែលមាននាពេលបច្ចុប្បន្នគឺ ABA Pay, KHQR សម្រាប់សមាជិកបាគង វីង​វេរលុយ និងការ​បង់​ជា​សាច់​ប្រាក់​ពេល​បាន​ទទួល​ទំនិញ។


ការ​សង​ត្រឡប់ ការសងប្រាក់វិញ និងការផ្លាស់ប្តូរ

ការ​សង​ទំនិញ​ត្រឡប់​វិញ ការបង្វិលលុយ​សង ឬការផ្លាស់ប្តូរទំនិញ​មិន​ត្រូវបានអនុញ្ញាតនោះទេ​ នៅពេលការបញ្ជាទិញត្រូវបានបញ្ជាក់ លុះត្រាតែវាជាកំហុសរបស់យើងដោយអចេតនា។ បញ្ហាទាំង​នោះ​ អាចមានដូចខាងក្រោម៖

  • - ខុស​មុខ​ទំនិញ
  • - ទំនិញ​អស់​ពី​ស្ដុក
  • - ប្រអប់​មាន​ការ​បើក​ចំហរ ឬ​ខូចរូបរាង ដោយ​ក្រុមការងារ​យើង​មិន​បាន​ជូន​ដំណឹង​ជា​មុន។

យើងស្នើសុំការយោគយល់ពី​អ្នក​ ខណៈ​ដែលយើងផ្តល់ដំណោះស្រាយតាមដំណាក់កាល ពីការផ្លាស់ប្តូរទំនិញ​ ទៅ​ដល់​ការសងទំនិញ​ត្រឡប់វិញ ឬ​ការសងប្រាក់ជូន​វិញ​ទាំង​ស្រុង។ ថ្លៃដឹកជញ្ជូនបន្ថែម​សម្រាប់​បញ្ហា​នេះ​គឺ​ជា​បន្ទុក​របស់យើង។


ទំនិញត្រូវតែប្រគល់ជូនមក​ហាងរបស់យើងវិញ ដោយក្រុមហ៊ុនដឹកជញ្ជូនដែលយើង​បាន​កំណត់​ ទំនិញ​ត្រូវ​ស្ថិត​ក្នុងស្ថានភាពដូចដើម​ ហើយ​ក៏​មិនត្រូវរកឃើញថា​មាន​ការខូចខាតបន្ថែមទៀត នៅពេលទំនិញ​ត្រូវ​បាន​បញ្ជូន​មកដល់ហាងរបស់យើងវិញ។


ជម្រើសដំបូង​របស់​អ្នក​គឺ​ការរផ្លាស់ប្តូរមុខ​ទំនិញថ្មី ទោះជាយ៉ាងណាក៏ដោយ តម្លៃនៃទំនិញថ្មី ត្រូវតែមានតម្លៃ​យ៉ាងហោចណាស់ 80% នៃទំនិញដែលបានប្រគល់មកវិញ។


ប្រសិនបើអ្នក​មិន​ពេញ​ចិត្ត​ក្នុង​ការ​ជ្រើស​រើសមុខ​​ទំនិញ​ថ្មី​ណាមួយ​ដើម្បី​ជំនួសទេនោះ​ យើងរីករាយនឹងផ្តល់ការបង្វិលប្រាក់​សងជូន​អ្នក​ទាំង​ស្រុង​វិញ​ដោយគ្មានលក្ខខណ្ឌ។


យើងផ្តល់សិទ្ធិពេញលេញក្នុងការបដិសេធរាល់ការផ្ញើត្រឡប់មកវិញ ការបង្វិលសងប្រាក់ ឬការផ្លាស់ប្តូរ ប្រសិនបើយើងរកឃើញអ្វីដែលមិន​ប្រក្រតី ឬប្រសិនបើអតិថិជនមានលំនាំមិនត្រឹម​ត្រូវ​ក្នុង​ការសងត្រឡប់មកវិញ ការបង្វិលសងប្រាក់ ឬការផ្លាស់ប្តូរផលិតផល។


ការសងប្រាក់វិញជាធម្មតាចំណាយពេលចន្លោះពី 6 ទៅ 24 ម៉ោងបន្ទាប់ពីការបញ្ជាទិញត្រូវបានលុបចោល ឬបង្វិលសងវិញ។ ប្រាក់​បង្វិល​សង​នឹង​គួរ​តែ​ត្រូវ​បាន​បង្ហាញ​ក្នុងគណនីធនាគាររបស់អ្នកភ្លាមៗ បន្ទាប់ពីដំណើរការបង្វិលសងត្រូវបានបញ្ចប់។