Welcome to Thebrick Online Shopping Store!

កិច្ចព្រមព្រៀង&លក្ខខណ្ឌ

 

លក្ខខណ្ឌ​ទូទៅ

គេហទំព័រនេះដំណើរការដោយ The Brick Kh។ ក្នុង​គេហទំព័រទាំង​មូល ពាក្យ "យើង" "ពួកយើង" និង "របស់យើង" តំណាងដល់ The Brick Kh។ The Brick Kh ផ្តល់ជូននូវ​ព័ត៌មាន និង​​​សេវាកម្ម​ទាំងអស់ ដែល​មាន​នៅក្នុង គេហទំព័រនេះជូនដល់អ្នក។ អ្នក​យល់​ព្រម​ចំពោះ​ការ​កំណត់​លើកិច្ច​ព្រម​ព្រៀង លក្ខខណ្ឌ គោលការណ៍​ និងការជូនដំណឹងទាំងអស់ ដែលមានចែងនៅទីនេះ។


 

សូមអានលក្ខខណ្ឌទាំងនេះដោយប្រុងប្រយ័ត្នមុនពេលចូល ឬប្រើប្រាស់គេហទំព័ររបស់យើង។ដោយសារអ្នក​​យល់​ព្រម​ទៅ​នឹង​លក្ខខណ្ឌទាំងនេះហើយ ទើបអ្នកអាចចូល ឬប្រើប្រាស់គ្រប់ផ្នែកនៃគេហទំព័របាន។ ប្រសិន​បើអ្នកមិនបានយល់ព្រមតាមលក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀងនេះទេ នោះអ្នកនឹងមិនអាចចូលទៅកាន់ គេហទំព័រ ឬប្រើប្រាស់សេវាកម្មណាមួយបានឡើយ។


 

យើងមានសិទ្ធិក្នុងការ​ធ្វើ​បច្ចុប្បន្នភាព ផ្លាស់ប្តូរ និងផ្តល់ដំណឹងដោយការបង្ហោះព័ត៌មានថ្មីៗ នៅលើគេហទំព័ររបស់យើង។ វា​ជា​ទំនួលខុសត្រូវរបស់អ្នក ក្នុងការត្រួតពិនិត្យព័ត៌មានលើទំព័រនេះជាទៀងទាត់ សម្រាប់ការផ្លាស់ប្តូរនានា។ ការ​បន្ដ​ការ​ប្រើប្រាស់​របស់​អ្នក ឬ​ការ​ចូល​ក្នុង​គេហទំព័រ​នេះ បន្ទាប់​ពី​មាន​ការ​ផ្លាស់​ប្ដូរ​ណា​មួយ​ គឺ​បាន​ន័យ​ថា​អ្នក​ ទទួល​យក​រាល់​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ។


 

ផ្នែកទី 1 - លក្ខខណ្ឌទូទៅ

យើងមានសិទ្ធិក្នុងការបដិសេធ​រាល់​​ការ​ផ្ដល់​សេវាកម្មដល់នរណាម្នាក់ ដោយហេតុផលណាមួយ នៅពេលណាមួយ។ អ្នកយល់ព្រមថា អ្នក​នឹង​មិនផលិតឡើងវិញ ចម្លង លក់ លក់បន្ត ឬកេងប្រវ័ញ្ចផ្នែកណាមួយនៃសេវាកម្ម ការប្រើប្រាស់សេវាកម្ម ឬការចូលទៅកាន់សេវាកម្ម ឬទំនាក់ទំនងណាមួយនៅលើគេហទំព័រ ដោយ​មិន​មាន​ការ​យល់​ព្រម​ពី​យើង​នោះ​ទេ។


 

ផ្នែកទី 2 - ភាពត្រឹមត្រូវ ភាពជាក់លាក់ និងសុពលភាពនៃព័ត៌មាន

រូបថតនៃផលិតផលនៅលើគេហទំព័ររបស់យើងអាចមិនត្រូវគ្នា ឬខុសពីផលិតផលពិត។ យើងនឹងជូនដំណឹងដល់អ្នក ក្នុងករណីដែលប្រអប់​ទំនិញ​មាន​ការ​ខូច​ខាត ​ឬកញ្ចប់​ត្រូវ​បាន​របើក​ ឬបញ្ហាធ្ងន់ធ្ងរផ្សេងទៀត។
យើងមិនទទួលខុសត្រូវទេ ប្រសិនបើព័ត៌មានដែលមាននៅលើគេហទំព័រនេះមិនទាន់ត្រឹមត្រូវ មិនពេញលេញ ឬមិន​ទាន់​បាន​ធ្វើ​បច្ចុប្បន្នភាព។ ព័ត៌មាននៅលើគេហទំព័រនេះ ត្រូវបានផ្តល់ជូនសម្រាប់គោលបំណងទូទៅតែប៉ុណ្ណោះ ហើយអ្នក​មិនគួរពឹងផ្អែកទាំង​ស្រុង​ ឬប្រើជាមូលដ្ឋានតែមួយគត់ សម្រាប់ការសម្រេចចិត្ត ដោយមិនពិគ្រោះជាមួយយើងនោះ​ទេ​។
គេហទំព័រនេះអាចមានព័ត៌មានចាស់​ៗ​មួយ​ចំនួន ដែលមិនទាន់បានធ្វើ​បច្ចុប្បន្នភាព ហើយត្រូវបានផ្តល់ជូនសម្រាប់តែឯកសារយោងតែ​ប៉ុណ្ណោះ។ យើងមានសិទ្ធិក្នុងការកែប្រែខ្លឹមសារនៃគេហទំព័រនេះនៅពេលណាក៏បាន ប៉ុន្តែយើងមិនមានកាតព្វកិច្ចធ្វើបច្ចុប្បន្នភាពព័ត៌មានណាមួយនៅលើគេហទំព័ររបស់យើងទេ។


 

អ្នកបានយល់ព្រមថាជាទំនួលខុសត្រូវរបស់អ្នកក្នុងការត្រួតពិនិត្យរាល់ការផ្លាស់ប្ដូរនៅលើគេហទំព័ររបស់យើង។


 

ផ្នែកទី 3 - ការកែប្រែចំពោះផលិតផល សេវាកម្ម និងតម្លៃ

តម្លៃ​សម្រាប់​ផលិតផល​របស់​យើង​អាច​មាន​ការ​ប្រែប្រួល​ដោយ​គ្មាន​ការ​ជូន​ដំណឹង។ យើងមានសិទ្ធិកែប្រែតម្លៃ ផ្អាក បញ្ឈប់ការ​លក់​ផលិតផល ឬការ​ផ្ដល់​សេវាកម្ម (ឬផ្នែកណាមួយ ឬខ្លឹមសាររបស់វា) ដោយមិនចាំបាច់ជូនដំណឹង នៅពេលណាក៏បាន។


 

ផ្នែកទី 4 - ផលិតផល ឬសេវាកម្ម

ផលិតផល ឬសេវាកម្មមួយចំនួនអាចមានបរិមាណកំណត់។
យើងនឹងព្យាយាម​បង្ហាញរូបភាពនៃផលិតផលរបស់យើងឱ្យបានត្រឹមត្រូវបំផុត​តាមដែលអាចធ្វើទៅបាន។ យើងមានសិទ្ធិ ប៉ុន្តែមិនមានកាតព្វកិច្ចកំណត់ការលក់ផលិតផល ឬសេវាកម្មរបស់យើងទៅ​កាន់​បុគ្គលណាម្នាក់ឡើយ។ យើងអាចប្រើសិទ្ធិនេះតាមករណីណាមួយ។ យើងមានសិទ្ធិក្នុងការបញ្ឈប់ការលក់​ផលិតផលណាមួយ នៅពេលណាក៏បាន។


 

ផ្នែកទី 5 - ភាពត្រឹមត្រូវនៃការចេញវិក្កយបត្រ និងព័ត៌មានគណនី

យើងមានសិទ្ធិក្នុងការបដិសេធរាល់ការបញ្ជាទិញ​របស់​អ្នក​ជាមួយយើង។ យើងអាចកំណត់ឬលុបចោលចំនួនដែល ​អាច​ទិញ​បាន​ក្នុង​មនុស្សម្នាក់ ឬក្នុងមួយ​ប្រតិបត្ដិ​ការ​តាមការសម្រេចចិត្តរបស់យើង។ ការរឹតបន្តឹងទាំងនេះ អាចរួមបញ្ចូល រាល់ការបញ្ជាទិញណាមួយ ដែល​នៅក្រោមគណនីអតិថិជនតែម្នាក់ ឬការបញ្ជាទិញដែលប្រើអាសយដ្ឋាន ដឹកជញ្ជូនដូចគ្នា។ ប្រសិនបើយើងធ្វើការផ្លាស់ប្តូរ ឬលុបចោលការបញ្ជាទិញ យើងនឹង​ព្យាយាមជូនដំណឹងដល់អ្នក ដោយទាក់ទងលេខទូរស័ព្ទដែលអ្នកបានផ្តល់ឱ្យ នៅពេលការបញ្ជាទិញត្រូវបានធ្វើឡើង។ យើងមានសិទ្ធិក្នុងការកំណត់ ឬហាមឃាត់ការបញ្ជាទិញ ដែល​មើលទៅ​ហាក់ដូចជាត្រូវបានធ្វើ​ឡើង​ដោយ​ជនបោកប្រាស់ ដោយផ្អែកលើការវិនិច្ឆ័យរបស់យើង។


 

អ្នកយល់ព្រមផ្តល់ និងធ្វើបច្ចុប្បន្នភាពព័ត៌មានគណនីឲ្យ​បាន ត្រឹមត្រូវ សម្រាប់រាល់ការទិញទាំងអស់ដែលបាន ធ្វើឡើងនៅក្នុងហាងរបស់យើង ដូច្នេះយើងអាចបំពេញ​ប្រតិបត្តិការរបស់អ្នក និងទាក់ទងអ្នកតាម​ដែលត្រូវ​ការ។


 

ផ្នែកទី 6 - កំហុស ភាពមិនត្រឹមត្រូវ និងការខកខាន

ជួនកាលអាចមានព័ត៌មាននៅលើគេហទំព័ររបស់យើងដែលមានកំហុស​ជា​អក្សរ និងភាពមិនត្រឹមត្រូវ ឬបញ្ហា​ផ្សេង​ទៀត​ដែលអាចទាក់ទងនឹងព័ត៌មានទូទៅអំពីផលិតផល តម្លៃ ការផ្សព្វផ្សាយ ការផ្តល់ជូន ការដឹកជញ្ជូន និងការ​ដែល​អាចរកទិញ​បាន។ យើងមានសិទ្ធិក្នុងការកែកំហុសភ្លាមៗ នូវ​រាល់ភាពមិនត្រឹមត្រូវ ឬការធ្វេសប្រហែសណាមួយ និងដើម្បីផ្លាស់ប្តូរ ឬធ្វើបច្ចុប្បន្នភាពព័ត៌មាន ប្រសិនបើមានព័ត៌មានណាមួយ នៅលើគេហទំព័រនេះមានភាពមិនត្រឹមត្រូវ ដោយគ្មានការជូនដំណឹងជាមុន។ ប្រសិនបើយើងរកឃើញកំហុសណាមួយនៅក្នុងការបញ្ជាទិញដែលអ្នកបានដាក់រួច​ យើងនឹងជូនដំណឹងដល់អ្នកឱ្យបានឆាប់បំផុត​តាមដែលអាចធ្វើទៅបាន ហើយអនុញ្ញាតឱ្យអ្នកបញ្ជាក់ ការបញ្ជាទិញរបស់អ្នកឡើងវិញ ក្នុងតម្លៃដែល​ត្រឹមត្រូវ ឬអ្នក​អាច​សម្រេច​ចិត្ត​លុបចោលការ​បញ្ជា​ទិញ​បាន។


 

ផ្នែកទី 7 - តំណភ្ជាប់ភាគីទីបី

តំណរភ្ជារភាគីទីបី នៅ​លើ​ប់គេហទំព័នេះអាចនាំអ្នកទៅកាន់គេហទំព័រភាគីទីបីដែលមិនមានទំនាក់ទំនងជាមួយយើង។ យើងមិនទទួលខុសត្រូវចំពោះការពិនិត្យមើល ការវាយតម្លៃខ្លឹមសារ ឬភាពត្រឹមត្រូវនៃគេហទំព័រភាគីទីបីណាមួយឡើយ។ សូមពិនិត្យមើលដោយប្រុងប្រយ័ត្ននូវគោលការណ៍ និងការអនុវត្តរបស់ភាគីទីបី ហើយត្រូវប្រាកដថាអ្នកយល់ពីពួកគេ មុនពេលអ្នកចូលរួម។


 

ផ្នែកទី 8 - ការប្រមូលព័ត៌មានផ្ទាល់ខ្លួន

នៅពេលអ្នកចូលទៅកាន់គេហទំព័រ យើងប្រមូលព័ត៌មានជាក់លាក់អំពីឧបករណ៍របស់អ្នក សកម្មភាពរបស់អ្នកជាមួយគេហទំព័រ និងព័ត៌មានចាំបាច់ដើម្បីដំណើរការការបញ្ជាទិញរបស់អ្នក។ ប្រសិនបើអ្នកទាក់ទងមកយើងផ្ទាលមកកាន់ជំនួយការអតិថិជន យើងក៏នឹង​អាចប្រមូលព័ត៌មានបន្ថែមទៀត​ផង​ដែរ។